វៀតណាម កំពុងពន្លឿនដំណើរការបញ្ចូលកីឡាករកូនកាត់បារាំងលេងឲ្យជម្រើសជាតិ ​

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) លោក Tran Quoc Tuan បានបញ្ជាក់ថា VFF កំពុងពន្លឿនដំណើរការ​​បញ្ចូលលកីឡាករកូនកាត់បារាំង-វៀតណាម ​កើតឆ្នាំ១៩៩៧ ដើម្បីលេងឲ្យក្រុមជម្រើសជាតិវៀតណាម។

ដំណើរការសញ្ជាតិរបស់ Jason ត្រូវបានគេរំពឹងថានឹងបញ្ចប់មុនខែមីនា ឆ្នាំ ២០២៥ ដែលអនុញ្ញាតឱ្យរូបគេចូលរួមជាមួយក្រុមឱ្យទាន់ពេលវេលាសម្រាប់ការប្រកួតប្រជែងសំខាន់ៗ។

Jason Quang Vinh មានម្តាយជនជាតិវៀតណាម និងឪពុកជនជាតិបារាំង។បច្ចុប្បន្នរូបគេកំពុងលេងឲ្យក្រុម Hanoi Police club in V.League ពីមុន Jason Quang Vinh ​លេងអោយក្រុម U-16 និង U-18 បារាំង​ នឹងបានលេងឲ្យក្លឹបនៅលីកទី 2 បារាំងដូចជា Sochaux, Quevilly-Rouen. កាលពីឆ្នាំ ២០២០ គាត់បានលេងឱ្យគោជល់នៅ New York Red Bulls នៅ MLS នៅសហរដ្ឋអាមេរិក៕

Written by 

Related posts

Leave a Comment