ប្រធានសមាគមបាល់ទាត់ថៃ លោកស្រី នុលផាន ឡាមសាម បានបើកកិច្ចពិភាក្សាជាមួយនឹងកីទ្បាករកូនកាត់ថៃ-ស៊ុយអែត Eric Kahl ជុំវិញលទ្ធភាពលេងឱ្យក្រុមជម្រើសជាតិថៃ សម្រាប់ការប្រកួតជម្រុះ Asian Cup 2027 នៅអំទ្បុងពេលខែមីនាខាងមុខនេះ។
បច្ចុប្បន្នភាព ខ្សែពារកូដឆ្វេងវ័យ ២៣ ឆ្នាំរូបនេះកំពុងតែប្រកបអាជីពបាល់ទាត់នៅក្នុងលីគកំពូលដាណឺម៉ាក Danish Superliga ដោយលេងឱ្យក្លិប AGF Aarhus ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងលីគ៕