តាម AP បានរាយការណ៍ថា មានករណីយន្តហោះតូចមួយគ្រឿងបានធ្លាក់ដោយបុកចូលអគារពាណិជ្ជកម្មក្នុងទីក្រុង Fullerton រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែមករា ឆ្នាំ២០២៥ បណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ និង១៨ នាក់រងរបួស ហើយសុទ្ធសឹងជាមនុស្សសំខាន់ៗដែលជិះលើយន្តហោះនោះ។
យ៉ាងណាក៏ដោយគេមិនទាន់បានដឹងអំពីមូលហេតុនៃការធ្លាក់យន្តហោះនោះនៅទ្បើយទេ ដោយគ្រាន់តែដឹងថា មុនកើតមានករណីនោះ គេទទួលបានសញ្ញាសុំចុះចតបន្ទាន់ហើយក៏មានការអនុញ្ញាតឲ្យចុះចតលើផ្លូវនៃអាកាសយានដ្ឋានមួយផងដែរ ប៉ុន្តែមិនដឹងជាយ៉ាងដូចម្តេចក៏ស្រាប់តែយន្តហោះនោះបុកចុះទៅអគារពាណិជ្ជកម្មទៅវិញ។ អ្នកពន្លត់អគ្គិភ័យក៏បានចុះដល់កន្លែងកើតហេតុភ្លាមៗផងដែរ។