ក្រុមហ៊ុនសម្លៀកបំពាក់កីឡាដ៏ធំរបស់អាល្លឺម៉ង់ Adidas បានគំរាមលុបចោលកិច្ចសន្យាជាមួយ Manchester United ដែលមានតម្លៃ ៩០០លានផោន ប្រសិនបើក្រុមបិសាចក្រហម ត្រូវកាត់ចេញពី Premier League នៅរដូវកាលក្រោយ។
Adidas មានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេល ១០ ឆ្នាំជាមួយ Man Utd ដោយនៅក្នុងកិច្ចសន្យានោះ ក្រុមហ៊ុនផ្ដល់ប្រាក់៩០ លានផោនក្នុងមួយឆ្នាំ ប៉ុន្តែពេលនេះក្រុមហ៊ុនបានគំរាមលុបចោលកិច្ចសន្យាហើយ ប្រសិនបើក្លឹបត្រូវចាកចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។
សូមជម្រាបថា បច្ចុប្បន្ននេះក្រុម Manchester United កំពុងឈរនៅចំណាត់ថ្នាក់លេខ១៤ក្នុងតារាង Premier League ដោយឆ្លងកាត់១៩ប្រកួតមាន២២ពិន្ទុ ដោយឈរពីលើតំបន់កាត់ចោលចំនួន៧ពិន្ទុ៕