ឆេះ Cybertruck មុខសណ្ឋាគារលោក ត្រាំ ប៉ូលិស អះអាងថាមិនពាក់ព័ន្ធនឹងក្រុមភេរវករទេ

ប៉ូលីសទីក្រុង Las Vegas បានវាយតម្លៃបឋមថា ការផ្ទុះរថយន្ត Cybertruck នៅពីមុខសណ្ឋាគារលោក ត្រាំ  គឺមិនមានដានអះអាងថាជាស្នាដៃអង្គការភេរវករ ISIS (រដ្ឋអ៊ីស្លាមដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី) ណាមួយនោះទេ។ នេះបើយោងតាម អភិបាលក្រុងលោក Kevin McMahill បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ។

លោក McMahill បាននិយាយថា យើងមិនមានសញ្ញាណាមួយ ជុំវិញក្រុមភេរវករនៅទីក្រុង Las Vegas ទេ។ មិនមានទង់ជាតិ ISIS ដូចដែលបានឃើញនៅក្នុងទីក្រុង New Orleans នោះដែរ។ ប៉ុន្តែជាថ្មីម្តងទៀត យើងកំពុងស៊ើបអង្កេតគ្រប់ទិដ្ឋភាពនៃរឿងនេះ ហើយប្រសិនបើមានអ្វីកើតឡើង យើង​ផ្ដល់ព័ត៌មានជាសាធារណៈ។

គួរបញ្ជាក់ថា មនុស្ស​ម្នាក់​ស្លាប់ និង​ ៧ នាក់​ផ្សេង​ទៀត​បាន​រង​របួស ដោយសារ​ការ​ផ្ទុះ​រថយន្ត Cybertruck កាល​ពី​ថ្ងៃ​ពុធ។ ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ យោង​តាម​ទូរទស្សន៍ ABC អាជ្ញាធរ​ស៊ើបអង្កេត​ឧបទ្ទវហេតុ​នេះ​ថា​ជា​អំពើ​ភេរវកម្ម​ដ៏​មាន​សក្តានុពល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment