ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ រាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជូនពរដល់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន និងប្រជាជន រួមទាំងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ថា ឆ្នាំ ២០២៥ គឺជាឆ្នាំដែលពួកគេសម្រេចជ័យជម្នះដ៏អស្ចារ្យ។
លោក គីម ជុងអ៊ុន បាននិយាយថា លោក សង្ឃឹមថា ឆ្នាំថ្មីឆ្នាំ ២០២៥ ជាឆ្នាំដែលកត់ត្រាដំបូងនៃជ័យជម្នះសង្រ្គាមក្នុងសតវត្សទី ២១ នៅពេលដែលកងទ័ព និងប្រជាជនរុស្ស៊ី កម្ចាត់លទ្ធិណាស៊ីនិយម ហើយទទួលជ័យជំនះដ៏អស្ចារ្យ។
សារព័ត៌មានកណ្ដាល KCNA មេដឹកនាំកូរ៉េខាងជើង បាននិយាយថា សារជូនពរនេះ គឺក្នុងនាមខ្លួនលោកផ្ទាល់ និងប្រជាជនកូរ៉េ ក៏ដូចជាបុគ្គលិកសេវាកម្មទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។
លោក បានហៅលោកពូទីន ថាជាមិត្ត និងសមមិត្តជាទីគោរពបំផុត ហើយបង្ហាញពីឆន្ទៈក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំង ២ ៕
ដោយ៖ ពេជ្រ