តុលាការ​ ចេញ​ដីកា​ឃុំ​ខ្លួន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ហើយ

ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ បានឲ្យដឹងថា តុលាការ សម្រេចចេញដីកាឃុំខ្លួន និងស្វែងរកការចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ។

ទីភ្នាក់ងារនេះ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការិយាល័យបញ្ជាក់ថា ការឃុំខ្លួន និងដីកាចោទប្រកាន់សម្រាប់លោក Yoon Suk Yeol ចូលជាធរមាន នៅថ្ងៃទី ៣១ នេះ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ការិយាល័យ។

យោងតាមទីភ្នាក់ងារនេះ បានបញ្ជាក់ថា ខ្លួនមិនទាន់ធ្វើការសម្រេចចិត្តអំពីវិធានការបន្ទាប់ទាក់ទងនឹងប្រធានាធិបតីដែលចោទប្រកាន់ដោយសភា កាលពីថ្ងៃទី ១៤ ខែធ្នូ នៅឡើយ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា ចំណាត់ការបន្តបន្ទាប់បន្ថែមទៀតមិនទាន់កំណត់នៅឡើយទេ ខណការិយាល័យស៊ើបអង្កេតអំពើពុករលួយ កំពុងពិនិត្យមើលស្ថានភាពនៃការប្រកាសច្បាប់អាជ្ញាសឹកដោយប្រធានាធិបតីដែល។

គួរបញ្ជាក់ថា ច្បាប់កូរ៉េខាងត្បូង អនុញ្ញាតឱ្យកាត់ទោសប្រធានាធិបតីដែលកំពុងកាន់តំណែងដោយក្បត់ជាតិ ឬការបះបោរ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment