រដ្ឋាភិបាលអាល្លឺម៉ង់បានចោទប្រកាន់មហាសេដ្ឋីធុរកិច្ចអាមេរិក Elon Musk ពីការប៉ុនប៉ងដោយប្រើឥទ្ធិពលលើយុទ្ធនាការបោះឆ្នោត ដោយបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់គាត់ចំពោះគណបក្សស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់ (AfD)។
រដ្ឋាភិបាលអាទ្បឺម៉ង់បានបញ្ជាក់ថា ខណៈពេលដែលគាត់មានសេរីភាពក្នុងការបញ្ចេញមតិនោះ Elon Musk កំពុងព្យាយាមប្រើឥទ្ធិពលលើការបោះឆ្នោតសហព័ន្ធតាមរយៈសេចក្តីថ្លែងការណ៍មួយរបស់គាត់គឺការប្រកាសគាំទ្រគណបក្សស្តាំនិយម។ នេះបើយោងតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោក Christiane Hoffmann ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Berlin កាលពីថ្ងៃច័ន្ទ។
លោកបានសង្កត់ធ្ងន់ថា ការបោះឆ្នោតត្រូវបានសម្រេចដោយអ្នកបោះឆ្នោតនៅពេលដែលពួកគេបោះឆ្នោត ហើយការបោះឆ្នោតនោះវាជាបញ្ហារបស់អាល្លឺម៉ង់។
លោក Elon Musk ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានសរសេរវិចារណកថា ក្នុងនាមជាភ្ញៀវ ហើយបានចុះផ្សាយនៅក្នុងកាសែត WELT ប្រចាំថ្ងៃដែលបង្ហាញពីការគាំទ្ររបស់គាត់ចំពោះគណបក្ស AfD ស្តាំនិយមអាទ្បឺម៉ង់។
លោក Hoffmann បានលើកទ្បើងថា ខណៈពេលដែលសេរីភាពនៃការបញ្ចេញមតិគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ មនុស្សម្នាក់មិនចាំបាច់ចែករំលែកទស្សនៈរបស់គាត់នោះទេ។ លោកក៏បានចង្អុលបង្ហាញថាElon Musk បានអំពាវនាវឱ្យបោះឆ្នោតឱ្យគណបក្សមួយដែលត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ប្រទេស (ការិយាល័យការពាររដ្ឋធម្មនុញ្ញ) ជាក្រុមជ្រុលនិយមស្តាំនិយមដែលមានសក្តានុពល។
គួររំលឹកថា នៅថ្ងៃទី 20 ខែធ្នូ ឆ្នាំ២០២៤ លោក Elon Musk ដែលនឹងត្រូវចូលកាន់តំណែងជាទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានសរសេរនៅលើ X ថា “មានតែគណបក្ស AfD ទេដែលអាចជួយសង្គ្រោះប្រទេសអាល្លឺម៉ង់បាន”។ លោក Elon Musk ក៏បានប្រមាថអធិការបតីអាទ្បឺម៉ង់លោក Olaf Scholz ដោយហៅគាត់ថាជា “មនុស្សល្ងីល្ងើគ្មានសមត្ថភាព” បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏សាហាវនាពេលថ្មីៗនេះនៅទីក្រុង Magdeburg ភាគខាងកើត។
គណបក្ស AfD បច្ចុប្បន្នកំពុងដំណើរចូលរួមការបោះឆ្នោត ជាលើកទីពីរហើយនៅក្នុងការស្ទង់មតិទូទាំងប្រទេស គណបក្សមួយនេះប្រហែលជាអាចរារាំងសំឡេងភាគច្រើននៃគណបក្សកណ្តាលស្តាំ ឬកណ្តាលឆ្វេងនិយមនៅអាទ្បឺម៉ង់។ ទោះយ៉ាងណាក៏ដោយ គណបក្សកណ្តាលនិយមរបស់អាល្លឺម៉ង់កាន់តែច្រើនបានប្តេជ្ញាថានឹងបដិសេធក្នុងការបង្កើតក្រុមចម្រុះជាមួយ AfD នៅថ្នាក់ជាតិ៕
ដោយ៖ ពេជ្រ