ក្រុមជម្រើសជាតិវៀតណាម បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ាន Asean Mitsubishi Electric Cup 2024 បន្ទាប់ពីយកឈ្នះសិង្ហបុរី ដោយលទ្ធផ ល ៣-១ កាលពីយប់មិញនៅទឹកដីខ្លួន ដោយសរុបទាំងពីរជើងវៀតណាម ឈ្នះសិង្ហបុរី ៥-១ ខណៈ ការបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះជាលើកទី៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់វៀតណាម៕
