កម្លាំងនគរបាលក្រុង ប៉ោយប៉ែតបើកប្រតិបត្តិការបង្ក្រាបក្មេងទំនើង

បន្ទាយមានជ័យ ៖កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ឃាត់ខ្លួនជាបណ្តើរៗក្រុមក្មេងទំនើងក្នុងមូលដ្ឋាន ជាក់ស្តែងកាលពីពេលថ្មីៗនេះ នៅក្នុងក្រុងប៉ោយប៉ែត មានសកម្មភាព ក្មេងទំនើងមួយក្រុមមានគ្នាជាច្រើននាក់ បានធ្វើសកម្មភាពដេញវាយនិងកាប់ទៅលើ ប្រជាពលរដ្ឋ ដែរចេញពីធ្វើការយប់ស្ងាត់ មិនសូវមានមនុស្សឆ្លងកាត់ និងអត់មានសមត្ថកិច្ចនៅក្បែរ។ ក្រោយធ្វើសកម្មភាពជិះម៉ូតូដេញវាយទៅលើប្រជាពលរដ្ឋ ក្មេងទំនើងទាំងនេះ តែងតែបំបែកគ្នារត់គេចរៀងៗខ្លួនបាត់អស់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។

ទោះជាយ៉ាងនេះក្តី តាមរយៈវិធានការជំនាញរបស់អធិការក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងធ្វើការតាមប្រម៉ាញ់ជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ  ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ នឹងលោកវរសេនីយ៍ឯក ព្រហ្ម  ពិសិដ្ឋ អធិការ ក្រុងប៉ោយប៉ែត ដឹងនាំ កម្លាំង អធិការ នឹងកម្លាំងប៉ុសិ៍ដោយលោកវរសេនីយ៍ទោរ រ៉ែន សុភ័ក្រ អធិការ រង ព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនក្មេងទំនើង ជាច្រើន នាក់   ដែលក្រុមនេះ បានធ្វើសកម្មភាពយ៉ាងសកម្ម បច្ចុប្បន្នក្រុមក្មេងទំនើងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកសាងសំណុំរឿងនិងបញ្ជូន ចាត់ការតាមនីតិវិធីច្បាប់៕

Written by 

Related posts

Leave a Comment