លោក Arteta ៖ Saka ប្រឈមមុខនឹងអវត្តមានច្រើនជាងពីរខែបន្ទាប់ពីការវះកាត់

អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថា Bukayo Saka ទំនងជាត្រូវអវត្តមានច្រើនជាងពីរខែ បន្ទាប់ពីបានទទួលការវះកាត់លើរបួសសរសៃពួររបស់គេ។

ខ្សែបម្រើស្លាបវ័យ ២៣ ឆ្នាំរូបនេះបានចូលលេងក្នុងតង់ទី ១ នៃជ័យជម្នះ ៥-១ របស់ Arsenal នៅក្របខណ្ឌ Premier League លើក្រុម Crystal Palace កាលពីថ្ងៃទី ២១ ខែធ្នូ ហើយបានចាកចេញពីកីឡដ្ឋានដោយប្រើប្រាស់ឈើច្រត់។

Saka គឺជាកីឡាករសំខាន់សម្រាប់ក្រុមកាំភ្លើងធំ ហើយបានស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន១៣លើក ក្នុងការបង្ហាញខ្លួន២៤ ប្រកួតសម្រាប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។

ក្រោយ Arsenal យកឈ្នះ Ipswich ១-០ កាលពីយប់ថ្ងៃសុក្រក្នុងការប្រកួតដំបូងរបស់ពួកគេចាប់តាំងពីរបួសរបស់ Saka លោក Arteta បានបញ្ជាក់ពីពេលវេលាសម្រាប់ការជាសះស្បើយរបស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ។

គ្រូបង្វឹកក្រុមកាំភ្លើងធំបាននិយាយថា ” Saka មាននីតិវិធីមួយ។ “អ្វីៗដំណើរការល្អ ប៉ុន្តែជាអកុសល ​ Saka នឹងអវត្តមានច្រើនសប្តាហ៍។ “ខ្ញុំនិយាយច្រើនសប្តាហ៍ ដូច្នេះខ្ញុំគិតថាវានឹងលើសពីពីរខែ។ ខ្ញុំមិនដឹងច្បាស់ថារយៈពេលប៉ុន្មាននោះទេ។ វាអាស្រ័យលើកីឡាករផ្ទាស់៕

Written by 

Related posts

Leave a Comment