កម្ពុជាកំពុង​ទទួលរងឥទ្ធិពលនៃកូនព្យុះប៉ាប៊ូក ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤

ប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលនៃកូនព្យុះ​ឈ្មោះថា ប៉ាប៊ូក (PABUK T2426) បាននឹងកំពុងស្ថិតក្នុងសមុទ្រចិនខាងត្បូងក្បែរប្រទេសវៀតណាមខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០%។

២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។

៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី២០%។ ដោយឡែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,០០ម៉ែត្រ និងកម្ពស់ មធ្យមអតិបរមា ២,៧៥ម៉ែត្រ។

Written by 

Related posts

Leave a Comment