​មកដឹងពីស្ថិតិក្រុមដែលរងការពិន័យនិង​កាតលឿងច្រើនជាងគេនៅវគ្គចែកពូលពាន ASEAN Mitsubishi Electric Cup

យោងតាមការបង្ហាញស្ថិតិពី​សហព័ន្ធបាល់ទាត់អាស៊ានបានឲ្យដឹងថា ក្រុមជម្រើសជាតិហ្វីលីពីន ជាប់ជាក្រុមដែលរងការពិន័យនិង​កាតលឿងច្រើនជាងគេនៅវគ្គចែកពូលពាន ASEAN Mitsubishi Electric Cup ​ 2024 ពោលក្នុង៤ប្រកួត ហ្វីលីពីន រងការពិន័យ៥៤លើក និងទទួលបានកាតលឿងចំនួន១០ ខណៈឥណ្ឌូណេស៊ី​ រងពីពិន័យ៥២លើកនិងទទួលបានកាតក្រហម​ច្រើនជាងគេគឺ២សន្លឹកនិងកាតលឿង៣។

ក្រៅពីនេះសិង្ហបុរី រងការពិន័យ៥១លើក បានកាតលឿងចំនួន៩  កម្ពុជា រងការពិន័យ១៨លើក ​បានកាតលឿង៤ ​មីយ៉ាន់ម៉ា​ ពិន័យ៤៨លើក​ បានកាត​លឿងចំនួន៩ ​ម៉ាឡេស៊ី ​ពិន័យ​៤៤លើក បានកាតលឿង៦ ឡាវ ពិន័យ៤៣លើក ​បានកាតលឿង៩​ វៀតណាម ពិន័យ៣៩លើក បានកាតលឿង២ ថៃ ពិន័យ៣៤លើក បានកាតលឿង៦ និងទីម័រខាងកើត ​ពិន័យ​៣១​លើក បានកាតលឿង៤៕

Written by 

Related posts

Leave a Comment