ការអនុវត្តស្តង់ដាសាលារៀនគំរូ តាមរយៈគម្រោង USESDP-2

តាមរយៈរង្វាយតម្លៃរបស់នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ (ដើមគ្រា និងចុងគ្រា) វិទ្យាល័យធនធាន ៤៦/៥០ ឬស្មើនឹង ៩២.០% ជាប់ស្តង់ដាសាលារៀនគំរូ និងមានវិទ្យាល័យធនធានចំនួន៤ ជាប់ស្តង់ដាពេញលេញ (ពិន្ទុលើ ៨០%)។ វិទ្យាល័យធនធានទាំងអស់មានពិន្ទុស្តង់ដាកើនឡើង ដែលជាមធ្យមកើន ១២.៩៧% ក្នុងនោះ វិទ្យាល័យធនធានដែលមានពិន្ទុកើនតិចជាងគេ (ពី ០% ទៅ ៥%) មាន ៦ វិទ្យាល័យ និងមានវិទ្យាល័យមួយដែលមានពិន្ទុកើនច្រើនជាងគេ (កើន ៣៤%)។

នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំបានចុះវាយតម្លៃសាលាបណ្តាញទាំងអស់ ក្នុងនោះសាលាបណ្តាញ៥០  ឬស្មើ៥៧,៥០%ជាប់ស្តង់ដាសាលារៀនគំរូ។ សាលាបណ្តាញទាំងអស់មានពិន្ទុស្តង់ដាកើនឡើង ដែលជាមធ្យមកើន ១១.៨៩% ក្នុងនោះ សាលាបណ្តាញដែលមានពិន្ទុកើនតិចជាងគេ (ពី ០% ទៅ ៥%) មាន ១១ សាលា និងមានសាលាមួយដែលមានពិន្ទុកើនច្រើនជាងគេ (កើន ៣០%)។

ដើម្បីអនុវត្តស្តង់ដាសាលារៀនគំរូឱ្យកាន់តែមានប្រសិទ្ធភាព អង្គសិក្ខាសាលាបានផ្តល់ធាតុចូលមួយចំនួន ដែលរួមមាន៖ ការធ្វើសុខដុមនីយកម្មយន្តការអនុវត្តស្តង់ដាសាលារៀនគំរូជាមួយគម្រោង GEIP-AF និងគ្រប់គម្រោងទាំងអស់ បង្កើតប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ តាម App និងពង្រឹងការគ្រប់គ្រងទិន្នន័យ សូចនាករ,ពង្រឹងយន្តការអនុវត្តជាប្រព័ន្ធនៃការអនុវត្តស្តង់ដាសាលារៀនគំរូ, ត្រូវមានប្រតិទិនអនុវត្តកិច្ចការសំខាន់ៗពេញមួយឆ្នាំសិក្សា, ត្រូវពង្រឹងយន្តការសាលាធនធានជួយសាលាបណ្តាញ នាយកជួយនាយក គ្រូជួយគ្រូ និងត្រូវធ្វើដំណើរឆ្ពោះទៅភាពជាម្ចាស់របស់សាលារៀនលើគ្រប់អន្តរាគមន៍ទាំងអស់របស់គម្រោង។

Written by 

Related posts

Leave a Comment