ហ្វីលីពីន នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon នៅតាមដែនសមុទ្រមានជម្លោះជាមួយចិន

អាជ្ញាធរហ្វីលីពីន បានឲ្យដឹងថា ខ្លួនគ្រោងនឹងទិញប្រព័ន្ធមីស៊ីល Typhon ផលិតដោយសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការជំរុញ ដើម្បីធានាផលប្រយោជន៍ដែនសមុទ្រពីការបង្កហេតុរបស់ប្រទេសចិន ។

 កងទ័ពអាមេរិក បានដាក់ពង្រាយប្រព័ន្ធកាំជ្រួចរយៈចម្ងាយមធ្យមនៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីដើមឆ្នាំនេះ សម្រាប់សមយុទ្ធយោធារួមប្រចាំឆ្នាំជាមួយសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួន ខណដែលរងការរិះគន់ពីទីក្រុងប៉េកាំង ថាបង្កអស្ថិរភាពដល់អាស៊ី។

ទន្ទឹមនោះ មេបញ្ជាការកងទ័ពហ្វីលីពីន លោកឧត្តមសេនីយ៍ឯក Roy Galido បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទថា យើងបញ្ជាទិញប្រព័ន្ធមីស៊ីលនេះ ដោយយើងមើលឃើញពីលទ្ធភាព និងមុខងាររបស់វាក្នុងការអនុវត្តការការពារប្រជុំកោះ ។

 លោក បានបន្ថែមថា ខ្ញុំរីករាយក្នុងការរាយការណ៍ទៅជនរួមជាតិរបស់យើងថាកងទ័ពយើង កំពុងអភិវឌ្ឍសមត្ថភាពនេះ សម្រាប់ផលប្រយោជន៍នៃការការពារអធិបតេយ្យភាព ហើយថាការចំណាយសរុបនឹងអាស្រ័យលើសេដ្ឋកិច្ច ។

គួរបញ្ជាក់ថា វត្តមានកាំជ្រួចមីស៊ីលរបស់អាមេរិក បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ដែលកងកម្លាំងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្រ ចូលរួមក្នុងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះជាមួយហ្វីលីពីន ជុំវិញបញ្ហាថ្មប៉ប្រះទឹក និងដែនទឹកក្នុងសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង បើទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថាការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានច្បាប់ក៏ដោយ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment