ត្រាំ ថាមិនបោះបង់មហិច្ឆតាវាយប្រហារវេណេស៊ុយអេឡាទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក នៅតែចិញ្ចឹមចិត្តមិនលុបចោលផែនការប្រតិបត្តិការជើងគោកដែលអាចកើតមានប្រឆាំងប្រទេសវេណេស៊ុយអេឡា។

លោក បានប្រាប់អ្នកយកព័ត៌មានបែបនេះនៅពេលសួរថាតើលោក នឹងច្រានចោលអ្វីទាំងអស់រួមទាំងការប្រើប្រាស់កងកម្លាំងជើងគោកលើវេណេស៊ុយអេឡា ដែរឬទេ។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយម្តងហើយម្តងទៀតថា ប្រទេសរបស់លោក កំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ នៃការឈ្លានពានពីសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានចោទប្រកាន់ទីក្រុងការ៉ាកាសថា ធ្វេសប្រហែស ហើយមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀននោះទេ។

ក្រោមលេសនេះ សហរដ្ឋអាមេរិក បានដាក់ពង្រាយកងកម្លាំងទៅកាន់តំបន់ការ៉ាប៊ីន។ នាវាចម្បាំងអាមេរិកចំនួន ៨គ្រឿង, នាវាមុជទឹកមួយគ្រឿង និងកងទ័ពជាង ១៦,០០០ នាក់ ត្រូវបានគេរាយការណ៍ថាត្រូវបានដាក់ពង្រាយដោយសហរដ្ឋអាមេរិកទៅកាន់តំបន់ការ៉ាប៊ីន។

 ចាប់តាំងពីខែកញ្ញាមក សហរដ្ឋអាមេរិក បានបំផ្លាញទូកយ៉ាងហោចណាស់ ២០ គ្រឿង និងសម្លាប់មនុស្ស ៧៦ នាក់ ដែលត្រូវចោទប្រកាន់ថាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនមកពីប្រទេសវេណេស៊ុយអេឡា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment