ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃចន្ទថា លោក មានគម្រោងលក់យន្តហោះចម្បាំង F-35 ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។

ការលើកឡើងនេះ គឺមួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ទៅកាន់សេតវិមាន។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យរាងពងក្រពើថា យើងនឹងអនុម័តផែនការនោះ។ យើងនឹងលក់យន្តហោះ F-35 ។
លោក បានបន្ថែមថា ប្រទេសអារ៉ាប៊ីសាអូឌីត ជាសម្ព័ន្ធមិត្តដ៏អស្ចារ្យរបស់យើង។

បច្ចុប្បន្ននេះ អ៊ីស្រាអែល គឺជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ាដែលមានយន្តហោះ F-35 ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃ ១០០ លានដុល្លារអាមេរិកក្នុងមួយគ្រឿង ដែលជាយន្តហោះចម្បាំងទំនើបបំផុតមួយនៅលើពិភពលោក។
ទោះជាយ៉ាងណា យោងតាមរបាយការណ៍ពី CNN រាយការណ៍ថា សភាអាមេរិក អាចជំទាស់ផែនការនាំចេញយន្តហោះ F-35 ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនេះ៕

ដោយ៖ ពេជ្រ
