EU អាចកាត់បន្ថយ GDP ប្លុក ដើម្បីប្រមែប្រមូលជំនួយជួយអ៊ុយក្រែន

សហភាពអឺរ៉ុប ត្រូវបានគេរាយការណ៍ថា កំពុងអំពាវនាវប្រាប់សមាជិកថា ប្រសិនបើផែនការដ៏ចម្រូងចម្រាស ក្នុងការទាញយកប្រយោជន៍ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកនៅបែលហ្ស៊ិក ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែនមិនជោគជ័យ ខ្លួននឹងស្វែងរកការកាត់បន្ថយផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសមាជិកនីមួយៗ ។

យោងតាមការប្រកាស កាលពីដើមខែនេះ និងដកស្រង់ដោយកាសែត Bloomberg បានឱ្យដឹងថា ប្លុកនេះ ចង់ផ្ដល់ប្រាក់កម្ចីប្រហែល ១៤០ ពាន់លានអឺរ៉ូ (១៦០ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន ដោយប្រើប្រាស់ទុនបម្រុងធនាគារកណ្តាលរបស់រុស្ស៊ីជាទ្រព្យបញ្ចាំ និងអាចសងវិញបាន ប្រសិនបើរុស្ស៊ីបង់សំណងសង្គ្រាម។

យោងតាមលិខិតរបស់គណៈកម្មការអឺរ៉ុប ដែលដកស្រង់ដោយសារព័ត៌មាននេះ បន្ថែមថា ប្រទេសនានានៅសហភាពអឺរ៉ុប នឹងត្រូវបង់ប្រាក់ដោយផ្ទាល់យ៉ាងហោចណាស់ ៩០ ពាន់លានអឺរ៉ូ (១០០ ពាន់លានដុល្លារ) ទៅឱ្យទីក្រុងគៀវក្នុងឆ្នាំ ២០២៦ និង ២០២៧ ឬទទួលយកបំណុលរួមគ្នាដើម្បីប្រាក់កម្ចីនេះ ប្រសិនបើផែនការរឹបអូសមិនដំណើរការ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment