FDA រកឃើញមេរោគ Norovirus ក្នុងអយស្ទ័រ ហើយឲ្យហាងមួយចំនួនផ្អាកលក់បន្ទាន់

រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានជូនដំណឹងពាក់ព័ន្ធនឹងការរកឃើញមេរោគ norovirus នៅលើអយស្ទ័រ ដែលនាំចូលពីកាណាដា កាលពីដើមខែនេះ ហើយចែកចាយទៅកាន់រដ្ឋយ៉ាងហោចណាស់ ១៥ ។

ការព្រួយបារម្ភដែលលើកឡើងដោយក្រុមហ៊ុន S&M Shellfish មានមូលដ្ឋាននៅទីក្រុង San Francisco បង្ហាញពីការចម្លងរោគ norovirus ពីអយស្ទ័រទៅមនុស្ស។

បន្ទាប់ពីការរកឃើញនេះ FDA កំពុង​ណែនាំ​ដល់​ភោជនីយដ្ឋាន និង​ហាង​លក់​អាហារ​ ឲ្យផ្អាក​លក់​អយស្ទ័រ​ ហើយបើអាច​បោះចោល​ជា​បន្ទាន់។

 រោគសញ្ញានៃមេរោគ norovirus រួមមាន រាគ ក្អួត ចង្អោរ និងឈឺក្រពះ នេះបើយោងតាម ​​FDA ។ រោគសញ្ញាជាធម្មតាវិវត្តន៍ពី ១២ ទៅ ៤៨ ម៉ោងបន្ទាប់ពីការប៉ះពាល់នឹងវីរុស ហើយអ្នកជំងឺភាគច្រើនជាសះស្បើយយ៉ាងពេញលេញក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃ។ រោគសញ្ញា ក៏អាចរួមមានគ្រុនក្តៅ ឈឺក្បាល និងឈឺខ្លួនផងដែរ ។

ជាមួយគ្នានោះ មន្ត្រី បានព្រមានថា អ្នកជំងឺដែលមានរោគសញ្ញា ក៏អាចស្ថិតក្នុងគ្រោះថ្នាក់នៃការខ្សោះជាតិទឹកដែលអាចនាំអោយមានរោគសញ្ញាផ្សេងៗ និងផលវិបាកដល់សុខភាព។

 យោងតាម ​​CDC បានបញ្ជាក់ថា ត្រី ខ្យង ក៏ជាក្រុមអាហារមួយក្នុងចំណោមក្រុមអាហារជាច្រើនដែលជាធម្មតាអាចរងផលប៉ះពាល់នៃមេរោគ norovirus នេះ រួមជាមួយផ្លែឈើស្រស់ៗក៏ងាយរងគ្រោះផងដែរ។

CDC បានបន្ថែមថា norovirus គឺជាមេរោគដំបូងដែលមានផ្ទុកក្នុងចំណីអាហារ ហើយរកឃើញនៅសហរដ្ឋអាមេរិក ផងដែរ។

គួរបញ្ជាក់ថា អយស្ទ័រ ដែលរងផលប៉ះពាល់នៃមេរោគ ត្រូវបានអាជ្ញាធររកឃើញ និងប្រមូលបោះចោល នៅចន្លោះថ្ងៃទី ១ ខែធ្នូ ដល់ថ្ងៃទី ៩ ខែធ្នូ ពីតំបន់ដាំដុះ British Columbia។ យោងតាមមន្ត្រី អយស្ទ័រ ត្រូវបានលក់ក្រោមម៉ាកយីហោ Fanny Bay, Buckley Bay និង Royal Miyagi ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment