Barc​a ប្រកាសថា​ Yamal នឹងអវត្តមានរយៈពេល ២-៣សប្តាហ៍  ដោយ សាររបួស

​ក្រុមអ្នកមានបុណ្យ Barcelona បានប្រកាសកាលពីម្សិលមិញថា ខ្សែបម្រើស្លាប Lamine Yamal នឹងអវត្តមានរយៈពេល ២-៣សប្តាហ៍ ដោយសាររបួសក្រលៀន។ ​

កីឡាករវ័យ ១៨ឆ្នាំរូបនេះ បានជួបបញ្ហារបួសខាងលើ ក្នុងជំនួបដែលក្រុមអ្នកមានបុណ្យ Barcelona បានចាញ់ក្រុមការពារតំណែងជើងឯក Paris St-Germain នៅពាន UEFA Champions League កាលពីរាត្រីថ្ងៃពុធ។

Barcelona បានបញ្ជាក់ថា «បញ្ហារបួសក្រលៀនរបស់ Yamal នឹងអវត្តមានពីការប្រកួតទល់នឹង Sevilla នាថ្ងៃអាទិត្យស្អែកនេះ ដោយអាចត្រឡប់មកវិញក្នុងរយៈពេល ២-៣សប្តាហ៍ខាងមុខឯណោះ»៕

Written by 

Related posts

Leave a Comment