​អត្តពលិកវាយកូនបាល់មកពី២១ប្រទេស នឹងចូលរួមប្រជែងពានរង្វាន់​ ទេពឃុនណា ​លើកទី៣០នៅកម្ពុជា

អត្តពលិកវាយកូនបាល់មកពី ២១ប្រទេស បានចូលរួមប្រកួតប្រជែងយក ពានរង្វាន់វាយកូនបាល់ ទេពឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដើម្បីរម្លឹកខួបអតីតកីឡាករជើងខ្លាំងរបស់កម្ពុជា លោក ទេព ឃុនណា។

​ព្រឹត្តិការណ៍នេះដំណើរការប្រកួតចំនួន ២ សប្តាហ៍ ដោយសប្តាហ៍ទី១ ចាប់ផ្តើមពីថ្ងៃទី ១០-១៥  ខែវិច្ឆិកា និងសប្តាហ៍ទី២ ចាប់ផ្តើមពីថ្ងៃទី ១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមាន២១ ប្រទេសចូលរួមដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា វៀតណាម ជប៉ុន អង់គ្លេស ន័រវែស ព្រុយណេ រុស្ស៊ី ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ អូទ្រីស បង់ក្លាដែស និងបារាំងជាដើម​។

សូមជម្រាបថា ការប្រកួតនេះធ្វើឡើង ដើម្បីរម្លឹកគុណដល់ លោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជា មួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។ លោក ទេព ឃុនណា គឺជាអតីតកីឡាករវាយកូនបាល់ឆ្នើមរបស់ កម្ពុជា ដែលបានទទួលមរណៈភាពជាង២០ឆ្នាំកន្លងទៅ៕(ដកស្រង់ពី៖ Olympiccambodia)

Written by 

Related posts

Leave a Comment