ហ្សេលេនស្គី ថាស្អប់ការរង់ចាំ ហើយចង់ជះលុយទិញប្រព័ន្ធការពារដែនអាកាសអាមេរិកខ្លួនឯង

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយ កាលពីថ្ងៃចន្ទថា លោក ចង់បញ្ជាទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ២៥ គ្រឿងពីសហរដ្ឋអាមេរិក ខណៈដែលអ៊ុយក្រែន កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីឥតឈប់ឈរ។

លោក ហ្សេលេនស្គី ទទួលស្គាល់ថា ប្រព័ន្ធ Patriot មានតម្លៃថ្លៃ ហើយចំណាយពេលច្រើនឆ្នាំដើម្បីផលិត។

ទន្ទឹមនោះ លោក បានលើកឡើងថា បណ្ដាប្រទេសនៅអឺរ៉ុប អាចផ្តល់ Patriots ឱ្យអ៊ុយក្រែន ប៉ុន្តែង្រូវការរង់ចាំ ហើយក្នុងកាលៈទេសៈនេះ យើងពិបាកនឹងរង់ចាំណាស់។

រុស្ស៊ី កំពុងវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកយ៉ាងខ្លាំងក្លាលើទីតាំងថាមពលអ៊ុយក្រែន ដោយគោលបំណងគឺដណ្តើមយកបន្ទាយភាគខាងកើតនៃតំបន់ Pokrovsk ។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិហាក់ដូចជាអស់ប្រសិទ្ធភាពទៅហើយ ជិត ៤ ឆ្នាំ បន្ទាប់ពីរុស្ស៊ី ឈ្លានពាន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment