ប្រមុខ FBI ទៅទស្សនកិច្ចនៅចិនស្ងាត់ៗ

នាយក FBI លោក Kash Patel បានធ្វើទស្សនកិច្ចដោយមិនប្រកាសទៅកាន់ប្រទេសចិន កាលពីសប្តាហ៍មុន ដោយមិនបញ្ជាក់ថាពិភាក្សាលើអ្វីនោះទេ។  

យោងតាម ​​Reuters លោក Patel បានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃសុក្រ ហើយស្នាក់នៅទីនោះប្រហែលមួយថ្ងៃ។ តាមរបាយការណ៍មួយចំនួនថា លោក បានជួបជាមួយមន្ត្រីចិន។ ភាគីទាំងពីរមិនទាន់បានបញ្ជាក់ជាផ្លូវការអំពីកិច្ចពិភាក្សានេះនៅឡើយទេ។

ទស្សនកិច្ចនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបជាមួយមេដឹកនាំចិន លោក Xi Jinping ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលតំបន់មួយនៅប្រទេសកូរ៉េខាងត្បូង កាលពីខែមុន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏សម្ងាត់របស់លោក Kash មិនបានបញ្ជាក់ពីគោលបំណងច្បាស់លាស់នោះទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment