បន្ទាយមានជ័យ៖ព្រឹក ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ រ អហក ចុះថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤ ស្តីពីការបិទបញ្ជីចំណូល ចំណាយ ថវិកានិងការធ្វើរបាយការណ៍ បូកសរុប ការអនុវត្តចំណូលចំណាយ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់។
កិច្ចប្រជុំមានការចូលរួម លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
លោក បឹង គឹមសឹង បានអានរបាយការណ៍អនុវត្ត ចំណូល ចំណាយ ថវិការយៈពេល ១០ ខែ របស់ថ្នាក់ក្រោមជាតិ។ យោងមាត្រា១១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណះ ព្រះរាជក្រមលេខ នឹង/រកម/ចុះថ្ងទី១០ ខែមិនា ឆ្នាំ ២០២៣ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាអាណាប័កដើមខ្សែ និងប្រធានមន្ទីរ ប្រធានអង្គភាព ទីភ្នាក់ងារប្រតិបត្តិការ ពិសេស រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលសាមី និងរៀបចំណូលថវិការរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់យ៉ាងយូរបំផុតត្រឹម ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២៤ បើមានការយឺតយ៉ាវក្រោយ ថ្ងៃកំណត់នេះ រតនាគា ខេត្តត្រូវកត់ត្រាចូលជាចំណូលថវិកាសម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២៥ ហើយ។
លោកបឹង គឹមសឹងបានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា៖
ការបិទបញ្ជី និងធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល-ចំណាយថវិកាជាតិឆ្នាំ២០២៤ ដល់មន្ត្រី អ្នកប្រតិបត្តិ ថវិការមកពីមន្ទីរ ពាក់ព័ន្ធ ផ្សេងៗ គោលបំណងបង្ហាញអំពីរបៀបនៃការអនុវត្ត សារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដើម្បីពិនិត្យពិភាក្សា និងពន្យល់ណែនាំ លើការប្រើប្រាស់ និងបិទបញ្ជីចំណូល-ចំណាយថវិការជាតិ សម្រាប់ឆ្នាំ២០២៤ ឲ្យមានប្រសិទ្ធិភាពផងដែរ មន្រ្តី ជំនាញ ទាំអស់ត្រូវយល់ អំពីការអនុវត្តន៍ តាមនីតិ វិធី ច្បាប់ ស្តីពីរបាយ ការណ៍ ហិរញ្ញ វត្ថុ បាន កំណត់ ច្បាស់ លាស់ អំពី ពេល វេលា មិន អាច មាន ភាព យឺត យ៉ាវ បាន ឡើយ ហើយស្រប តាម គោល ការណ៍ ដែល ក្រសួង ដាក់ ចេញ មកផង។
លោកបឹង គឹមសឹង បានបន្តទៀតថា៖ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ នេះខេត្ត ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋបាល ក្រុង ស្រុក ការិយាល័យផែនការ និងហិរញ្ញវត្ថុ របស់រដ្ឋបាលខេត្ត និងស្មៀនឃុំ សង្កាត់ ត្រូវដំណើរការបូកសរុបនិងគូរផ្គង តួរលេខ នៃការអនុវត្តចំណូល ចំណាយ ថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឆ្នាំ ២០២៤ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ឲ្យបានមុនថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៥ នេះជាកំហិត។
លោកបានបញ្ជាក់ថា៖មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវផ្ញើរបាយការណ៍ស្តីពីការបិទបញ្ជីថវិកា ដោយមានភ្ជាប់នូវរបាយការណ៍បូកសរុបការងារ អនុវត្តចំណូលចំណាយ ថវិកាមកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន២ច្បាប់ និងក្រសួងមហាផ្ទៃចំនួន១ច្បាប់យឺតបំផុតត្រឹមថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០២៥ នេះដើម្បីឲ្យអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការបូកសរុបនិងរៀបចំនូវរបាយការណ៍សម្រេចទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ ក្រោមជាតិនឹងដាក់បញ្ចូលទៅក្នុងជំពូកមួយនៃសេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤នេះ។
លោក អ៊ុំ រាត្រីបានមានប្រសាសន៍ថា៖កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយសារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោង ថវិការបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះ វាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍ក្រោមជាតិរៀបចំគម្រោងថវិកាឆ្នាំ២០២៤របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងសាកសិទ្ធភាព ធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋរដ្ឋាភិបាលថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ថា៖ដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមគ្រប់ខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ២០២៤ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយ៕