ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្តឈរ​កំពូល​តារាង CPL ទោះស្មើពិន្ទុជាមួយអង្គរថាយហ្គឺរក្ដី

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បានបន្តឈរកំពូលតារាង CPL ដដែល​ បន្ទាប់​ពី​បាន​យក​ឈ្នះ គិរីវង់សុខ​សែន​ជ័យ ដោយ​លទ្ធផល ២-១ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​១១ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

ឆ្លង​កាត់ ៨ ប្រកួត ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ៧ និង​ចាញ់ ១ រក​បាន ២១ ពិន្ទុ កំពុង​ឈរ​លើ​កំពូល​តារាង។ ជា​មួយ​គ្នា​នេះ ក្រុម​អង្គរថាយហ្គឺរ ក៏​បង្ក​ការ​ចាប់​អារម្មណ៍​ដែរ​ដោយ​​​បានឈរ​​លេខ​២ ដោយ​មាន ២១ ពិន្ទុ​ស្មើ នឹង​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែរ ប៉ុន្តែ​ពួក​គេ​បាន​ប្រកួត ៩ លើក គឺ​ឈ្នះ ៧ និង​ចាញ់ ២៕

Written by 

Related posts

Leave a Comment