យោងតាមការចុះផ្សាយដោយកាសែត អេស្ប៉ាញ Marca បានឱ្យដឹងថា ការជួបគ្នាវគ្គផ្តាច់ព្រ័ត្រពាន Finalissima រវាង អេស្ប៉ាញ និង អាហ្សង់ទីន នឹងរៀបចំឡើងនៅកីឡដ្ឋាន Lusail Stadium ក្នុងប្រទេសកាតា ថ្ងៃទី ២៧ មីនា ឆ្នាំ ២០២៦។
កីឡដ្ឋាន Lusail Stadium នេះ ជាទីកន្លែង ដែលក្រុម អាហ្សង់ទីន និង Lionel Messi ឈ្នះពានបាល់ទាត់ជើងឯកពិភពលោក World Cup កាលពីឆ្នាំ ២០២២ កន្លងទៅ។
ជំនួបដ៏អស្ចារ្យនេះ នឹងក្លាយជាការប្រកួតដ៏ធំមួយប្រចាំប្រវត្តិសាស្ត្របាល់ទាត់ ដោយសារអ្នកគាំទ្រ នឹងបានឃើញការជួបគ្នារវាងកីឡាករជំនាន់ក្រោយ ដែលកំពុងឡើងជើងខ្លាំង Lamine Yamal លេងតទល់នឹងវីរបុរស Lionel Messi៕

