លោក Xi Jinping អញ្ជើញទស្សនាពិព័រណ៍ស្តីពី “ការអភិរក្សមួយរយឆ្នាំ៖ ពីក្រុងហាមឃាត់ដល់សារមន្ទីរវាំងចាស់”

ក្នុងឱកាសខួបទី ១០០នៃការបង្កើតសារមន្ទីរវាំងចាស់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើដំណើរទៅកាន់សារមន្ទីរវាំងចាស់ ដើម្បីទស្សនាពិព័រណ៍ស្តីពី “ការអភិរក្សមួយរយឆ្នាំ៖ ពីក្រុងហាមឃាត់ដល់សារមន្ទីរវាំងចាស់” ។

លោក Xi Jinping បានស្តាប់ការរៀបរាប់ ព្រមទាំងលើកឡើងថា សារមន្ទីរវាំងចាស់ បានបង្កប់នូវហ្សែនវប្បធម៌របស់ប្រជាជាតិចិន ហើយក៏ជាសញ្ញាដ៏សំខាន់មួយនៃអរិយធម៌ប្រជាជាតិចិនផងដែរ ។ ការអភិរក្សវាំងចាស់ឱ្យបានល្អ និងជំរុញវាំងចាស់ឱ្យដើរតួនាទីបានល្អ ជារឿងធំមួយរបស់ប្រទេសចិន ហើយក៏ជាបេសកកម្មដ៍មោទនភាពរបស់បុគ្គលិកការងារនៃសារមន្ទីរវាំងចាស់ផងដែរ ។ ឈរនៅទីចាប់ផ្តើមថ្មី សារមន្ទីរវាំងចាស់ត្រូវផ្សព្វផ្សាយប្រពៃណីដ៏ល្អផូរផង់ បង្កើនការអភិរក្សនិងជួសជុលវត្ថុបុរាណ ធ្វើឱ្យវាំងចាស់ក្លាយជាមូលដ្ឋានអប់រំអំពីស្នេហាជាតិ  និងក្លាយជាបង្អួចដ៏សំខាន់សម្រាប់ឱ្យពិភពលោកយល់ដឹងពីអរិយធម៌ចិននិងប្រជាជាតិចិន ។

លោក Li Shulei រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងអ្នកទទួលខុសត្រូវនៃស្ថាប័នបក្សនិងរដ្ឋ និងស្ថាប័នពាក់ព័ន្ធជាដើម បានអមដំណើរទស្សនាពិព័រណ៍នេះ ៕

Written by 

Related posts

Leave a Comment