ការប្រកួតកីឡាជាតិចិនលើកទី១៥ បានបើកធ្វើយ៉ាងឱឡារិកនៅទីក្រុងGuangzhou ខេត្តGuangdong ប្រទេសចិននៅយប់ថ្ងៃទី៩ ខែវិច្ឆិកា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីបើក និងប្រកាសបើកការប្រកួត។ នេះជាការប្រកួតកីឡាជាតិលើកដំបូងដែលសហការរៀបចំដោយខេត្តGuangdong, តំបន់ហុងកុង និងម៉ាកាវ។
លោកស្រី Robert Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ,លោក Thomas Bach ប្រធានកិត្តិយសពេញមួយជីវិតនៃ IOC និងភ្ញៀវបរទេសជាច្រើនរូបទៀតដែលទៅទស្សនាការប្រកួតកីឡាជាតិចិនលើកទី១៥តាមការអញ្ជើញបានចូលរួមពិធីបើក ។
សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិចិនលើកទី១៥ នឹងបិទបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។ អត្តពលិកសរុបជាង ១៤០០០នាក់ នឹងចូលរួមការប្រកួតកីឡាអាជីព ហើយមហាជនប្រហែល ១១០០០នាក់ នឹងចូលរួមការប្រកួតកីឡាមហាជន៕


