មូលដ្ឋានទ័ពអាកាសនៅអ៊ីរ៉ាក់ រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ាក់ បានរាយការណ៍ថា គ្រាប់រ៉ុក្កែត ២ គ្រាប់ ហោះសំដៅវាយប្រហារតំបន់មូលដ្ឋានទ័ពអាកាស កាលពីល្ងាចថ្ងៃចន្ទ ដែលស្ថិតនៅក្នុងទីក្រុង Kirkuk ភាគខាងជើងនៃប្រទេស ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

ទីភ្នាក់ងារនេះ ដកស្រង់ប្រភពសន្តិសុខជាន់ខ្ពស់ដែលនិយាយថា គ្រាប់រ៉ុក្កែតប្រភេទ Katyusha ចំនួន ២ ត្រូវបានបាញ់លើមូលដ្ឋានអាកាស Kirkuk ។

គ្រាប់រ៉ុក្កែតមួយ បានធ្លាក់នៅចន្លោះផ្លូវរត់ទីមួយ និងទីពីរនៃមូលដ្ឋានទ័ពអាកាស ខណមួយទៀត វាយប្រហារចំអគារលំនៅដ្ឋានមួយក្បែរនោះ។

ប្រភព​ដដែល​ បាន​បញ្ជាក់​ថា​ ការ​វាយ​ប្រហារ​នេះ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ​ឬ​ខូច​ខាត​អ្វីធ្ងន់ធ្ងរនោះទេ។

គួរបញ្ជាក់ថា អំឡុងការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកនៅកាតា ពេលនោះក៏មានដំណឹងពីការវាយឆ្មក់មួយលើមូលដ្ឋាននៅអ៊ីរ៉ាក់ផងដែរ ប៉ុន្តែមិនដឹងថាក្រុមណាជាអ្នកនៅពីក្រោយនោះទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment