លោក សិទ្ធិ ឡោះ និងលោកស្រី ជួយជួសជុសផ្លូវលំខូចខាតខ្លាំង ចំនួន ២ខ្សែនៅឃុំចង្ហា

បន្ទាយមានជ័យ: ពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានសម្តែងនូវអារម្មណ៍ រំភើប ត្រេកអរយ៉ាងខ្លាំង និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ ទឹកចិត្តសប្បុរសរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី ដែលបានជួយឧបត្ថម្ភថវិការ សម្រាប់ធ្វើការជួសជុលផ្លូវលំខូចខាតខ្លាំង ចំនួន២ខ្សែ ឡើង។

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក អ៊ុច មករា មេឃុំចង្ហា បានឲ្យដឹងថា ផ្លូវលំចំនួន២ខ្សែនេះ  ខ្សែទី១ មានប្រវែង៧,០០០ម៉ែត្រ ពីឃុំចង្ហា ដល់ភូមិពង្រ សង្កាត់កំពង់ ស្វាយ បានធ្វើការគៀរកិនចាក់ដីល្បាយថ្ម ។

ខ្សែទី២ ដែលកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះមានប្រវែង៧២៩ ម៉ែត្រ បានធ្វើការគៀរកិន ចាក់ដីល្បាយថ្ម និងក្រាលថ្មមិច។លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានប្រសាសន៍ថា ការជួសជុលផ្លូវលំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ  ការដឹកជញ្ជូនកសិផល និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលធ្វើឱ្យតំបន់នេះកាន់តែមានការអភិវឌ្ឍ និងកែប្រែមុខមាត់ គួរឱ្យកត់សម្គាល់ ហើយជាពិសេសជាងនេះទៅទៀតនោះ គឺប្អូនៗក្មួយៗសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនបានយ៉ាងស្រួល និង ពេលបងប្អូនប្រជាពលរដ្ឋមានជម្ងឺឈឺថ្កាត់ពេលយប់ព្រលប់ អាច ទៅមន្ទីរពេទ្យបានទាន់ពេលវេលា៕

Written by 

Related posts

Leave a Comment