បុរសម្នាក់ស្រវឹង​បើករថយន្ត​​ថយ​ក្រោយ​ជ្រុល​ទៅ​បុក​រទេះ​លក់​ភេសជ្ជៈ​ បណ្តាលឲ្យរងរបួស​ធ្ងន់​ស្រាល​៤នាក់​

បុរសម្នាក់​បើក​រថយន្ដ​ TOYOTA TACOMA ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BD-6042 បើក​ថយ​ក្រោយក៏​ជ្រុល​ទៅ​បុក​រទេះ​លក់​ភេសជ្ជៈ​មួយគ្រឿង​ដែល​ឈប់លក់​នៅ​លើ​ខឿន​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​បី​នាក់​ និងត្រូវដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ។ ​ ភ្លាមៗ​នោះ​ម្ចាស់​រថយន្ត​ព្យាយាម​បើក​រត់​គេច​ខ្លួន​ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​យក​មក​កន្លែង​កើត​ហេតុ​វិញ​។

 ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​យប់​ ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥១៦​ កែង​ផ្លូវ​៣១៥​ សង្កាត់​បឹងកក់​ទី១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​៕




Written by 

Related posts

Leave a Comment