អាមេរិក ដកខ្លួនចេញពីកិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងនៅអាហ្វ្រិកខាងត្បូងហើយ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា តំណាងមកពីសហរដ្ឋអាមេរិក នឹងមិនចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសចំនួនម្ភៃ (G20) នៅទីក្រុង Johannesburg ដែលប្រារព្ធឡើងក្រោមការដឹកនាំរបស់អាហ្វ្រិកខាងត្បូង នោះទេ។

លោក បានលើកឡើងថា វាជាការអាម៉ាស់ទាំងស្រុងដែលកិច្ចប្រជុំ G20 ត្រូវធ្វើឡើងនៅអាហ្វ្រិកខាងត្បូង។ អាហ្វ្រិក រងការសម្លាប់ ហើយដីធ្លី និងកសិដ្ឋានរបស់ពួកគេកំពុងត្រូវបានរឹបអូសដោយខុសច្បាប់។ គ្មានមន្ត្រីរដ្ឋាភិបាលអាមេរិកណាម្នាក់នឹងចូលរួមទេ ដរាបណាការរំលោភសិទ្ធិមនុស្សនៅតែបន្ត។ ខ្ញុំទន្ទឹងរង់ចាំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២៦ នៅទីក្រុង Miami រដ្ឋ Florida។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G20 នឹងធ្វើឡើងនៅទីក្រុង Johannesburg នៅថ្ងៃទី ២២ និង ២៣ ខែវិច្ឆិកា។ រដ្ឋបាលលោក ត្រាំ បញ្ជាក់ថា លោក ត្រាំ នឹងមិនទៅទីក្រុង Johannesburg ទេ ស្របពេលដែលគណៈប្រតិភូសហរដ្ឋអាមេរិក តាមការគ្រោងទុកនឹងដឹកនាំដោយអនុប្រធានាធិបតីលោក JD Vance ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment