លោក Ruben Amorim គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អ ប្រចាំខែតុលា ឆ្នាំ២០២៥ នៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2025-26។
សម្រាប់ខែតុលា លោក Amorim ដឹកនាំបិសាចក្រហមលេងមិនចាញ់ឡើយ ចំនួន៤ប្រកួត ពោលគឺឈ្នះ ៣លើក និងស្មើ ១លើក ឡើងឈរលេខ៨ ក្នុងតារាងវិញ ក្រោយឆ្លងកាត់ ១០ប្រកួត។
នេះមានន័យថា រូបលោកជាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ទី៦ ដែលឈ្នះពានប្រចាំខែ ក្នុងចំណោមលោក Jose Mourinho ដោយធ្លាប់ឈ្នះពាននេះចំនួន៤លើក,លោក Andre Villa-Boas ឈ្នះ២លើក, លោក Nuno Espirito Santo ឈ្នះ៧លើក ,លោក Bruno Lage និងលោក Vitor Pereira ឈ្នះ១លើកដូចគ្នា៕

