ត្រាំ ថាដោយសារតែ បៃដិន ទើបទឹកដីអ៊ុយក្រែនរួមតូច  

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban នៅសេតវិមានថា គ្រប់យ៉ាងគឺមកពីអតីតប្រធានាធិបតីលោក ចូ បៃដិន ដែលស្វែងរកការចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន ហើយជាលទ្ធផលប្រទេសនេះក្លាយជាតូចជាងមុន។

ការលើកឡើងរបស់លោក ត្រាំ គឺសំដៅដល់ការបាត់បង់ទឹកដីមួយចំនួនរបស់អ៊ុយក្រែន ក្នុងដៃរុស្ស៊ីគ្រប់គ្រង ចាប់តាំងពីសង្គ្រាមដែលផ្ទុះឡើងមកនេះ។

លោក ត្រាំ បានបន្ថែមថា លោក បៃដិន ពិតជាបានជំរុញឱ្យសង្គ្រាមនោះកើតឡើង។ ទោះមិនមានអ្នកជឿដូច្នេះ ប៉ុន្តែវាក៏អាចត្រឹមត្រូវផងដែរ។ យើងអាចឃើញអ្វីដែលកើតឡើងសព្វថ្ងៃ ហើយប្រទេសនេះគឺតូចជាងមុន និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា លោក ត្រាំ តែងតែដាក់បន្ទុកលើលោក ចូ បៃដិន ជុំវិញសង្គ្រាមដ៏តានតឹងដែលកំពុងអូសបន្លាយនៅអ៊ុយក្រែន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment