ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា អាហ្វ្រិកខាងត្បូងមិនគួរស្ថិតនៅក្នុងក្រុមសេដ្ឋកិច្ចធំៗចំនួន 20 ទៀតទេ ដោយបញ្ជាក់ម្តងទៀតថា លោកនឹងមិនចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំនៅទីនោះនាចុងខែនេះក្នុងអំឡុងពេលដែលប្រទេសអាហ្វ្រិកកំពុងធ្វើជាប្រធានប្តូរវេននៃក្រុមនោះ។

លោក Trump បានថ្លែងបែបនេះ នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកនៅឯសន្និសីទមួយនៅទីក្រុង Miami ដោយលោកសង្កត់ធ្ងន់ថា “អាហ្វ្រិកខាងត្បូងមិនគួរស្ថិតនៅក្នុងក្រុម G20 ទៀតទេ”។
សូមជម្រាបថា អនុប្រធានាធិបតីអាមេរិកលោក JD Vance គ្រោងនឹងចូលរួមកិច្ចប្រជុំមេដឹកនាំ G20 ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 22-23 ខែវិច្ឆិកា នៅទីក្រុង Soweto៕

