លោក ពូ ទីន ណែនាំមន្ត្រីឱ្យសិក្សាពីលទ្ធភាពនៃការរៀបចំសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរជាបន្ទាន់

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានណែនាំមន្ត្រីជាន់ខ្ពស់ឱ្យពិចារណាក្នុងការចាប់ផ្តើមរៀបចំដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរជាបន្ទាន់។ ការណែនាំបែបនោះ បន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានធ្វើការសាកល្បងបាញ់មីស៊ីលនុយក្លេអែរដូចគ្នា។

លោក ពូ ទីន កាលពីម្សិលមិញបានបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីពិភាក្សាអំពីការណែនាំរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទៅកាន់ក្រសួងការពារជាតិ។ នៅចុងខែមុន លោកត្រាំបានណែនាំឱ្យមន្ទីរបញ្ចកោណធ្វើការធ្វើតេស្តនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក អាន់ឌ្រី បេលូសូវ បានប្រាប់អ្នកចូលរួមថា ទីក្រុងមូស្គូគួរតែចាប់ផ្តើមរៀបចំដើម្បីធ្វើតេស្តនុយក្លេអ៊ែរទ្រង់ទ្រាយធំជាបន្ទាន់។

 ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោកវ៉ាលេរី ហ្គេរ៉ាស៊ីម៉ូវ បានកត់សម្គាល់ថា វាអាចចំណាយពេលពីច្រើនខែទៅច្រើនឆ្នាំដើម្បីធ្វើការរៀបចំចាំបាច់សម្រាប់ការពិសោធន៍នុយក្លេអ៊ែរ អាស្រ័យលើប្រភេទនៃការធ្វើតេស្ត។

 លោកបានបន្ថែមថា រុស្ស៊ីនឹងខកខានឱកាសដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ប្រសិនបើវិធានការសមស្របមិនត្រូវបានអនុវត្តនៅពេលនេះទេ។

 ជាការឆ្លើយតប លោក ពូ ទីន បាននិយាយថា រុស្ស៊ីនឹងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួននៅក្នុងសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដ៏ទូលំទូលាយ។ លោក​បាននិយាយ​សំដៅ​ទៅ​លើ​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​ក្នុង​ឆ្នាំ ២០២៣។ ក្នុង​សុន្ទរកថា​នោះ លោក​បាន​ថ្លែង​ថា រុស្ស៊ី​នឹង​ត្រូវ​ចាត់​វិធានការ​ទប់ទល់​សមស្រប ប្រសិនបើ​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​ដទៃ​ទៀត​ធ្វើ​តេស្ត​នុយក្លេអ៊ែរ។

 បន្ទាប់​មក លោក ពូទីន បាន​ណែនាំ​មន្ត្រី​ឲ្យ​បង្ហាញ​សំណើ​ស្តីពី​លទ្ធភាព​នៃ​ការ​ចាប់ផ្តើម​ការងារ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ៕

Written by 

Related posts

Leave a Comment