ថ្ងៃលិចភ្នំបាខែង នៅតែជាជម្រើសពិសេសសម្រាប់ភ្ញៀវទេសចរ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរដោយថ្មើរជើង ដើម្បីឡើងទៅដល់​កំពូលភ្នំ​បាខែង ព្រោះនៅ​កំពូលភ្នំ​នេះ​មាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ជាច្រើន​កន្លែងសម្រាប់មើល​ថ្ងៃ​រៀបលិច​នៅ​កំពូល​ប្រាសាទ​។ ទេសចរបានមកអង្គុយរងចាំទស្សនាទិដ្ឋភាពថ្ងៃរៀបលិច នៅបរិវេណប្រាសាទ ជាមួយសកម្មភាពផ្តិតយករូបភាពដ៏ស្រស់ស្អាតនេះ នាថ្ងៃទី០៥វិច្ឆិកា ឆ្នាំ២០២៥។

ទោះបី មានរលឹមស្រិចៗ មិនឃើញច្បាស់ពន្លឺព្រះអាទិត្យ ប៉ុន្ដែ អ្នកទេសចរ មិនខកបំណងឡើយ ព្រោះវាព្រឹត្ដិការណ៍មួយអស្ចារ្យដែលកម្រឃើញ។

ពួកគាត់នៅតែមានអារម្មណ៍រំភើប និងសប្បាយរីករាយ ដែលបានទៅទស្សនាប្រាសាទភ្នំបាខែងនាថ្ងៃរៀបលិច៕

Written by 

Related posts

Leave a Comment