ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បាននិយាយថា ការចរចាប្រកួតឡើងវិញទល់នឹង Floyd Mayweather ជិតសម្រេចបានផ្លែផ្កាហើយ ខណៈការប្រកួតអាចនឹងធ្វើឡើងនៅឆ្នាំក្រោយ ២០២៦។
ថ្លែងប្រាប់អ្នកសារព័ត៌មាន BBC កាលពីថ្ងៃ ពុធ កន្លងទៅ លោក Pacquiao បានបង្ហើប  «ដំណើរការនៃការចរចាប្រកួតឡើងវិញជាមួយ Floyd កំពុងស្ថិតលើផ្លូវវិជ្ជមាន ដែលអាចបន្តធ្វើឡើងនៅទីក្រុង Las Vegas ដដែលនាឆ្នាំក្រោយនេះ»៕


 
                                         
			 
                                 
                                