Juventus ​តែងតាំង​លោក Spalletti ជាគ្រូបង្វឹកថ្មីរហូតដល់ចប់រដូវកាល

ក្រុមសេះកង្កង់ Juventus បានប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីលោក Luciano Spalletti ជាគ្រូបង្វឹកថ្មីរបស់ពួកគេរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

គ្រូបង្វឹកវ័យ ៦៦ ឆ្នាំរូបនេះបានជំនួសតំណែងលោក Igor Tudor ដែលត្រូវបានបណ្តេញចេញបន្ទាប់ពីការចាញ់ក្រុម Lazio របស់ក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ។

លោក Tudor បានចូលរួមជាមួយក្លឹបកាលពីខែមីនាក្នុងនាមជាអ្នកជំនួស Thiago Motta ប៉ុន្តែបានចាកចេញបន្ទាប់ពីដឹកនាំបាន៧ខែ​ដោយមិនជោគជ័យសោះ​។

​សូមជម្រាបថាលោក Spalletti ត្រូវបានក្រុមជម្រើសជាតិអ៊ីតាលីបណ្តេញចេញពីតំណែងកាលពីខែមិថុនាបន្ទាប់ពីការបរាជ័យក្នុងវគ្គជម្រុះ World Cup ​ក្រោមថ្វីជើងក្រុមជម្រើសជាតិន័រវេស ដោយក្រុមអ៊ីតាលី ប្រឈមនឹងហានិភ័យនៃការខកខានការប្រកួត World Cup ជាលើកទីបីជាប់ៗគ្នា៕

Written by 

Related posts

Leave a Comment