ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបលិខិតរបស់អ្នកភូមិ Gala ទាំងអស់ នៃស្រុក Nyingchi មណ្ឌលBayi ទីក្រុង Nyingchi តំបន់Xizang ដោយបានលើកឡើងការរំពឹងទុកដោយស្មោះចំពោះពួកគេ។
លោក Xi Jinping បានថ្លែងក្នុងលិខិតថា បន្ទាប់ពីការអានសំបុត្ររួច ខ្ញុំបាននឹកឃើញដល់ដំណើរទស្សនកិច្ចរបស់រូបខ្ញុំនៅភូមិ Gala កាលពីបួនឆ្នាំមុន។ ភូមិដ៏ស្រស់ស្អាតនិងមានរបៀបរៀបរយ និងអ្នកភូមិដ៏កក់ក្តៅនិងមានភាពស្មោះត្រង់ បានធ្វើឱ្យរូបខ្ញុំបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ ខ្ញុំបានដឹងថា ភូមិនេះមានការផ្លាស់ប្តូរថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រាក់ចំណូលរបស់អ្នកភូមិបានកើនឡើង។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ។
