សហព័ន្ធអន្តរជាតិនៃសមាគមកីឡាករបាល់ទាត់អាជីព (FIFPRO) បានប្រកាសជាផ្លូវការអំពីបេក្ខភាពកីឡាករទាំង ២៦ នាក់ ដើម្បីប្រជែងពានជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៥ ខណៈចំណុចគួរឱ្យចាប់អារម្មណ៍ គឺ Lionel Messi និង Cristiano Ronaldo នៅតែបន្តមានឈ្មោះ ទោះពួកគេបានចាកចេញពីបាល់ទាត់ អឺរ៉ុប ក៏ដោយ។
គួរបញ្ជាក់ ថា ដំណើការជ្រើសរើសបេក្ខភាពចំនួន ១១ ដែលជាអ្នកឈ្នះពានជម្រើស ១១ នាក់ល្អបំផុតរបស់ FIFPRO នេះ គឺធ្វើឡើងតាមរយៈការបោះឆ្នោតដោយកីឡាករបាល់ទាត់អាជីព។ សម្រាប់អ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ ២០២៥ របស់ FIFPRO នឹងប្រកាសជាផ្លូវការនៅថ្ងៃ ចន្ទ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥៕
ខាងក្រោមនេះជាបេក្ខភាពកីឡាករទាំង ២៦ នាក់ ដើម្បីប្រជែងពានជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៥៖

