អ៊ុយក្រែន ប្រកាសស្នើសុំសម្ភារៈយោធាប្រមាណ ៣០ភាគរយ ពីប្រទេសអាល្លឺម៉ង់ 

បេសកជនពិសេសអ៊ុយក្រែនបានលើកទ្បើងថា អាឡឺម៉ង់គួរតែបរិច្ចាគ ៣០% នៃរថពាសដែក និងយន្តហោះយោធារបស់ខ្លួនដល់ក្រុងគៀវ ។ លោក Andrey Melnik បេសកជនអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិបានថ្លែងបេបនេះនៅពេលដែលបណ្តាប្រទេស EU កំពុងស្វែងរកវិធីដើម្បីបង្កើនការគាំទ្រអ៊ុយក្រែន ហើយក៏ចំពេលមានភាពមិនច្បាស់លាស់ថាតើប្រធានាធិបតីអាមេរិក Donald Trump នឹងបន្តគាំទ្រអ៊ុយក្រែនឬយ៉ាងណា។

លោក Melnik ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៊ែកឡាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ បានធ្វើការអំពាវនាវដ៏ទទូចបែបនេះនៅក្នុងលិខិតចំហមួយផ្ញើទៅកាន់អធិការបតីអាទ្បឺម៉ង់លោក Friedrich Merz ហើយដែលបានបោះពុម្ពផ្សាយនៅ Welt am Sonntag កាលពីថ្ងៃសៅរ៍។ លោកបានសរសេរថា “វាស្ថិតនៅក្នុងដៃរបស់អ្នក ហើយអ្នកក៏ជាអ្នកបង្កើតសន្តិភាព ដើម្បីបញ្ឈប់សង្រ្គាមដ៏អាក្រក់នេះ នៅចុងឆ្នាំ ២០២៥ នេះ។ អ្នកការទូតរូបនេះថែមទាំងបានគូសបញ្ជាក់ពីជំហានជាបន្តបន្ទាប់ដែលគាត់ជឿថា Merz ត្រូវតែអនុវត្តដើម្បី “កាត់ចំណង Gordian និងបង្ខំប្រធានាធិបតីរុស្ស៊ី Vladimir] Putin ឱ្យបង្កើតសន្តិភាព”។

 យោងតាមលោក Melnik ប្រទេសអាល្លឺម៉ង់គួរតែបរិច្ចាគយ៉ាងតិច៣០% នៃស្តុករថពាសដែក និងយន្តហោះ Bundeswehr របស់ខ្លួនដល់ទីក្រុងគៀវ រួមទាំងយន្តហោះចម្បាំង Eurofighter Typhoon ៤៥គ្រឿង និងយន្តហោះចម្បាំង Tornado ចំនួន ៣០ គ្រឿង រថក្រោះប្រយុទ្ធសំខាន់ចំនួន ១០០ Leopard 2 និងរថពាសដែក Puma ១១៥គ្រឿង និង Marder ១៣០ គ្រឿង។ លោកក៏បានអំពាវនាវឱ្យទីក្រុងប៊ែរឡាំងទប់ទល់នឹង “ការតស៊ូដែលរំពឹងទុក” ពីក្រុមអ្នកប្រជាធិបតេយ្យសង្គម (SPD) និងបញ្ជូនមីស៊ីលឆ្លងទ្វីប Taurus ចំនួន១៥០ គ្រឿង។

 យ៉ាងណាក៏ដោយគណបក្ស SPD បានប្រឆាំងនឹងការបញ្ជូនមីស៊ីល ដោយលើកឡើងពីការព្រួយបារម្ភអំពីការកើនឡើងបន្ថែមទៀតនូវជម្លោះតានតឹងជាមួយរុស្ស៊ី។ គណបក្សប្រជាធិបតេយ្យសង្គម និងសហភាពប្រជាធិបតេយ្យគ្រីស្ទាន (CDU) របស់ Merz បច្ចុប្បន្នកំពុងចូលរួមក្នុងកិច្ចពិភាក្សាចម្រុះមួយក្នុងរដ្ឋាភិបាល។

 លោក Melnik បានជំរុញឱ្យអាល្លឺម៉ង់ប្តេជ្ញាចិត្តក្នុងការបរិច្ចាក ០.៥%នៃ GDP របស់ខ្លួន ឬ ២១.៥ ពាន់លានអឺរ៉ូ (24.5 ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ ឆ្ពោះទៅរកការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនរហូតដល់ឆ្នាំ ២០២៩។ មូលនិធិទាំងនេះគួរតែត្រូវបានវិនិយោគនៅក្នុងការផលិតអាវុធទំនើបបំផុតទាំងនៅក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ុយក្រែន”។  លោកក៏បានអំពាវនាវឱ្យមានការអនុម័តគោល ០.៥% នៅទូទាំងសហភាពអឺរ៉ុបដើម្បីជា សញ្ញាព្រមានដ៏ធំ ដល់ប្រទេសរុស្ស៊ី។

 ថ្មីៗនេះ Merz បានសម្តែងការបើកចំហរក្នុងការបញ្ជូនកាំជ្រួច Taurus ដោយជំរុញឱ្យមានការរិះគន់ពីមេដឹកនាំ SPD លោក Matthias Miersch និងរដ្ឋមន្ត្រីការពារជាតិ Boris Pistorius ។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំប្រទេសអាល្លឺម៉ង់ លោក Sergey Nechayev បានព្រមានថា ការនាំចេញបែបនេះនឹង“មិននាំមកនូវការផ្លាស់ប្តូរដល់សមរភូមិឡើយ” ប៉ុន្តែនឹងធ្វើឱ្យប្រទេសអាល្លឺម៉ង់មានជម្លោះកាន់តែខ្លាំងឡើងជាមួយរុស្ស៊ី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment