ចិន-រុស្ស៊ី ប្ដេជ្ញាមិនយកទំនាក់ទំនងទៅបង្កជម្លោះជាមួយប្រទេសទីបីទេ

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយ នៅក្នុងសន្និសីទស្តីពីស្ថានភាពអន្តរជាតិ និងការទូតចិនថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង មិនស្ថិតនៅក្រោមឥទ្ធិពលនៃកម្លាំងខាងក្រៅនោះទេ។

 លោករដ្ឋមន្ត្រីរូបនេះ បានកត់សម្គាល់ថា ទំនាក់ទំនងចិន-រុស្ស៊ី មានមូលដ្ឋានលើគោលការណ៍មិនជាប់ពាក់ព័ន្ធជាមួយប្លុក ការបដិសេធការប្រឈមមុខដាក់គ្នា និងមិនធ្វើឱ្យមានជម្លោះជាមួយប្រទេសទីបី។

លោក បានបន្ថែមថា ទំនាក់ទំនងរវាងប្រជាជាតិទាំង ២ មិនត្រូវជះឥទ្ធិពលដោយកត្តាខាងក្រៅ ឡើយ ។

គួរបញ្ជាក់ថា ចិន និងរុស្ស៊ី បានបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅ បន្ទាប់ពីការចូលរួមក្នុងប្លុកពាណិជ្ជកម្មតែមួយ គឺ BRICS ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment