ទីក្រុងទំនើបសម្រាប់ប្រជាជន ៖ ពីព្រៃបេតុងត្រជាក់ក្លាយជាសារពាង្គកាយមានជីវិត

ទីក្រុងមិនមែន “ព្រៃបេតុង” ដ៏ត្រជាក់នោះទេ ប៉ុន្តែគឺជា  “សារពាង្គកាយមានជីវិត” ។ លោក Xi Jinping   មេដឹកនាំកំពូលប្រទេសចិនបានលើកឡើងទ្រឹស្តីលក្ខណៈបដិវត្តមួយនេះ និងបានកំណត់រូបមន្តគំរូគ្រប់គ្រងទីក្រុងដែលមានជីវិតតាមប្រព័ន្ធ « ត្រួតពិនិត្យ- ដោះស្រាយ – ថែរក្សា » ព្រមទាំងរៀបចំផែនការមេនៃការអភិវឌ្ឍទីក្រុងធំរបស់ប្រទេសចិន —  កសាង«ទីក្រុងទំនើបសម្រាប់ប្រជាជន  »។

លោក Xi Jinping   បានលើកឡើងទស្សនៈគំនិតអំពី «ទីក្រុងទំនើបសម្រាប់ប្រជាជន » ក្នុងកិច្ចប្រជុំកំពូលអំពីការងារទីក្រុងនៃមជ្ឈិមបក្សកាន់អំណាចចិនដែលបានបើកឡើងនាពេលថ្មីៗ។ ក្នុងប្រវត្តិសាស្ត្រ  បក្សកុម្មុយនីស្តចិន បានធ្វើកិច្ចប្រជុំការងារទីក្រុងច្រើនលើកដែលបើកធ្វើស្របពេលគន្លឹះនៃដំណាក់កាលថ្មីនៃការងារកសាងទីក្រុងរបស់ចិន។ កិច្ចប្រជុំលើកមុនធ្វើនៅឆ្នាំ២០១៥  កាលនោះ   នគរូបនីយកម្មរបស់ប្រទេសចិនស្ថិតក្នុងដំណាក់កាលបង្កើនល្បឿនធ្វើការអភិវឌ្ឍ។ ឈានដល់កិច្ចប្រជុំលើកនេះ បានសង្កត់ធ្ងន់ថា ទីក្រុងគួរអភិវឌ្ឍដោយស្ថិរភាព គួរកសាង «ទីក្រុងទំនើបសម្រាប់ប្រជាជន » ដែលច្នៃប្រឌិតថ្មី  សមល្មមនឹងការរស់នៅ ស្រស់ស្អាត មានភាពធន់ អរិយធម៌ និងឆ្លាតវៃ  ដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អបវរ។

តល្យភាពរវាងទីក្រុងធំនិងក្រុងតូច 

តើត្រូវព្យាបាល «ជម្ងឺតឹងណែន» នៃទីក្រុងធំដោយរបៀបណា ? ក្នុងគម្រោងកសាងទីក្រុងទំនើបសម្រាប់ប្រជាជន បានបង្ហាញនូវតម្រិះប្រាជ្ញានៃការធ្វើអភិបាលកិច្ចលក្ខណៈប្រព័ន្ធ៖  ធ្វើឱ្យទីក្រុងធំ ទីក្រុងមធ្យមនិងតូច និងស្រុក ឃុំ អភិវឌ្ឍទន្ទឹមគ្នា។ ឧទាហរណ៍ បណ្ដុំទីក្រុងនៅតំបន់ដីសណ្តរទន្លេយ៉ងហ្សេ  ទីក្រុងធំៗដូចសៀងហៃ ដើរតួនាទីស្នូល គឺមានមុខងារជា«ខួរក្បាល» ដែលផ្តោតសំខាន់លើការច្នៃប្រឌិតថ្មី ទីក្រុងជុំវិញសៀងហៃដូចជាក្រុងស៊ូចូវជាដើម ប្រៀបដូចជា«ដៃ និងជើង» ទំនួលខុសត្រូវកែច្នៃលទ្ធផលនៃការស្រាវជ្រាវឱ្យក្លាយជាផលិតផលជាក់លាក់   ចំណែកស្រុកនិងភូមិឃុំតូចៗ ដើរតួនាទីគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃ។ កន្លែងខុសគ្នាចែកចាយការងារខុសគ្នាធ្វើប្រតិបត្តិការគ្នា បង្កើតជា « ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម» ដ៏ល្អប្រសើរ (ដំណើរការយ៉ាងរលូនប្រកបដោយប្រសិទ្ធិភាពខ្ពស់)។   យុទ្ធសាស្ត្រជាតិចិនដែលស្តីពីការអភវិឌ្ឍស្របគ្នាក្នុងតំបន់ដែលប្រទេសចិនកំពុងអនុវត្ត  គឺជាសសរទ្រទ្រង់នៃបណ្ដុំទីក្រុងរបស់ចិន អាចលើកកម្ពស់ប្រសិទ្ធិភាពស្របពេលតែមួយប្រកបដោយគុណភាពខ្ពស់។

មាគ៌ាធ្វើបច្ចុបន្នភាពនៃទីក្រុង

ការអភិវឌ្ឍទីក្រុង គន្លឹះគឺដោះស្រាយឱ្យល្អនូវទំនាក់ទំនងរវាងភាពថ្មីនិងភាពចាស់។ ទីក្រុងទំនើបសម្រាប់ប្រជាជន ស្វែងរកពីការរួមរស់នៅនៃភាពច្នៃប្រឌិតថ្មីនិងភាពប្រពៃណី ដើម្បីកកើតជាភាពរស់រវើកថ្មី។ លោក Xi Jinping   បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំការងារលើកនេះថា  ពេលធ្វើបច្ចុប្បន្នភាព គួរអភិរក្សឱ្យបានល្អនូវ «រសជាតិចាស់» និង «ឫសគល់នៃវប្បធម៌» នៃទីក្រុងនីមួយៗ  ។ ឧទាហរណ៍ វិថីភីងចាង ក្រុងស៊ូចូវ ខេត្តជាំងស៊ូ   បានកែសម្រួលតាមមធ្យោបាយ «ដាំធ្មេញ» បានអភិរក្សនូវទ្រង់ទ្រាយដើមនៃវិថីបុរាណដែលប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំចំនួន ៩០%  ដែលបានបន្តការចងចាំនៃទីក្រុងផង បានជំរុញទេសចររបៀបថ្មីផង ដូចជាហាងតូចៗលក្ខណៈពិសេស  ផលិតផលវប្បធម៌បេតិកភ័ណ្ឌអរូបិយផង។ 

បម្រែបម្រួលនៃការគ្រប់គ្រងទីក្រុង   

ទីក្រុងគួរគ្រប់គ្រងតាមបែបណា?  ជាគន្លឹះគឺរដ្ឋបាលចាត់ចែងឱ្យបានល្អនូវទំនាក់ទំនងរវាងការគ្រប់គ្រងនិងសេរីភាព ។  ប្រទេសចិនខិតខំអនុវត្តគំនិតស្តីពី«  ទីក្រុងសម្រាប់ប្រជាជន កសាងដោយប្រជាជន»  ខ្លឹមសារស្នូលគឺ ទីក្រុងបម្រើដល់ប្រជាជន ខណៈការកសាងពឹងផ្អែកលើប្រជាជន។ ការកែសម្រួលផ្លូវ យូលីន នៃក្រុងឆឹងទូ ជាគំរូមួយ៖  រដ្ឋបាលក្រុងផ្តល់ថវិកាចំនួនត្រឹមតែ ៣០%  បានជំរុញឱ្យសហគ្រាសនិងឯកជនចូលរួមក្នុងការងារកែសម្រួលប្រព័ន្ធចាស់នៃផ្លូវ ដែលបានផ្តល់ថវិកាចំនួន៥៥%  បន្ទាប់ពីកែសម្រួលរួចហើយ  អ្នកដែលធ្លាប់ស្នាក់នៅសហគមន៍តាមដងផ្លូវនោះចំនួនលើសពី ៧០%  នៅតែចង់ស្នាក់នៅទីនោះដដែល ។ រដ្ឋបាល សហគ្រាស និងអ្នកស្នាក់នៅ បានរួមគ្នាធ្វើការគ្រប់គ្រង ក្លាយជាពហុភាគីកំណត់មធ្យោបាយធ្វើអភិបាលកិច្ចនិរន្តរភាព  នេះហើយជាប្រភពកម្លាំងនៃទីក្រុងទំនើបសម្រាប់ប្រជាជនដែលប្រកបដោយភាពរស់រវើក។

ប្រឈមនឹងបញ្ហាតំបន់ជនក្រីក្រនិងតំបន់ហិរញ្ញវត្ថុនៅជាមួយគ្នា ដែលជា «ការឈឺចាប់ដោយសារបំបែកគ្នា » ដែលកើតមានឡើងក្នុងដំណើរការនគរូបនីយកម្មរបស់បស្ចឹមប្រទេស    ប្រទេសចិនបានផ្តល់មធ្យោបាយដំណោះស្រាយដោយឈរលើបទពិសោធន៍របស់ខ្លួន៖   ក្រុងសិនចិន កែសម្រួលភូមិក្នុងក្រុង ឱ្យមានបរិស្ថានល្អស្អាតផង អភិរក្សទំនាមទំលាប់អ្នកភូមិផង   ក្រុងហាងចូវ កែសម្រួលភ្លើងស្ទុប ដើម្បីឱ្យការគ្រប់គ្រងចរាចរណ៍មានភាពជាក់លាក់និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្រុង ស្យុងអាន កំពុងរុករកមាគ៌ាបង្កើតទីក្រុងធំទំនើបសម្រាប់ប្រជាជនពីគ្រាដំបូង។  បទពិសោធន៍ទាំងនេះ បានពុះពារគុណវិបត្តិនៃបស្ចឹមប្រទេស  ដែលមូលនិធិហូរតាមតែផលចំណេញ ដែលបានបណ្តាលឱ្យវិស័យសេវាសាធារណៈកង្វះខាតច្រើន ដែលតម្រូវការរបស់ក្រុមមនុស្សងាយរងគ្រោះត្រូវបានកាត់បន្ថយក្នុងការបែងចែកធនធាន   ។ បទពិសោធន៍អភិវឌ្ឍន៍កសាងទីក្រុងរបស់ចិន បានផ្តល់ប្រាជ្ញានៃអរិយធម៌ប្រទេសបូព៌ាស្តីពីមាគ៌ាធ្វើនគរូបនីយកម្មបែបផែនថ្មីរបស់ប្រទេសកំពុងអភិវឌ្ឍន៍  ពោលគឺ «រីកចម្រើនឱ្យមានអគារខ្ពស់ៗផង ផ្តល់ផលប្រយោជន៍ដល់គ្រប់ក្រុមគ្រួសារផង»៕

Written by 

Related posts

Leave a Comment