ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា លោក បានប្រាប់ប្រធានាធិបតីលោក Vladimir Zelensky និងប្រធានាធិបតីលោក Vladimir Putin ឱ្យបញ្ឈប់ការប្រយុទ្ធគ្នាក្នុងសមរភូមិរុស្ស៊ី-អ៊ុយក្រែន នៅជួរមុខដែលមានស្រាប់។

ថ្លែងជាមួយអ្នកសារព័ត៌មានក្នុងដំណើរទៅរដ្ឋផ្លរីដា លោក ត្រាំ បាននិយាយថា លោក បានប្រាប់ភាគីជម្លោះទាំង ២ ឱ្យបញ្ឈប់សង្គ្រាមត្រឹមនេះសិន និងភ្លាមៗ ពោលគឺត្រូវមានភាពស្ងប់ស្ងាត់តាមសមរភូមិនីមួយៗ ។
លោក ត្រាំ លើកឡើងបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ហ្សេលេនស្គី នៅសេតវិមាន ខណៈប៉ុន្មានសប្ដាហ៍ខាងមុខនេះ លោក ក៏គ្រោងនឹងជួបជាមួយលោក ពូទីន នៅប្រទេសហុងគ្រីផងដែរ៕

ដោយ៖ ពេជ្រ