ត្រាំ ប្រកាសជួប ពូទីន នៅហុងគ្រីពិភាក្សាពីអ៊ុយក្រែន បន្ទាប់ពីហៅទូរស័ព្ទជាមួយគ្នា

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ថា ជាវឌ្ឍនភាពដ៏អស្ចារ្យ ដោយមានការយល់ព្រមលើកិច្ចពិភាក្សាទល់មុខគ្នានៅក្នុងប្រទេសហុងគ្រី។

លោក ត្រាំ បានលើកឡើងថា ការហៅទូរស័ព្ទជាលើកដំបូងជាមួយលោក ពូទីន ចាប់តាំងពីពាក់កណ្តាលខែសីហាមក គឺមានភាពល្អប្រសើរ ដោយបន្ថែមថា ក្រុមមន្ត្រីក្រុងវ៉ាស៊ីនតោន និងក្រុងមូស្គូ នឹងជួបគ្នានៅសប្តាហ៍ក្រោយ។

ទោះជាយ៉ាងណា លោក មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ សម្រាប់​ជំនួប​នៅទីក្រុង Budapest នេះទេ។

ទន្ទឹមនោះ វិមានក្រឹមឡាំង បានបញ្ជាក់ផងដែរថា ការងារលើកិច្ចប្រជុំកំពូល នឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីការហៅទូរស័ព្ទប្រកបដោយវឌ្ឍភាពនេះ។

កិច្ចសន្ទនានេះ បានកើតឡើងមួយថ្ងៃមុនពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី ធ្វើទស្សនកិច្ចនៅសេតវិមាន ថ្ងៃសុក្រនេះ៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment