ខ្សែបម្រើ Frenkie de Jong បានបន្តកុងត្រាជាមួយក្រុមអ្នកមានបុណ្យ Barcelona រហូតដល់ខែមិថុនា ឆ្នាំ ២០២៩។ កិច្ចព្រមព្រៀងថ្មីនេះអាចបញ្ជាក់បានថាកីឡាករសញ្ជាតិហូឡង់រូបនេះនៅតែស្ថិតក្នុងគម្រោងរយៈពេលវែងរបស់លោក Hansi Flick។
គិតត្រឹមពេលនេះខ្សែបម្រើរូបនេះបានបង្ហាញខ្លួន ១៨៣ ប្រកួតនៅ LaLiga ចាប់តាំងពីចូលរួមជាមួយ Barca ពី Ajax ក្នុងឆ្នាំ ២០១៩ ពីក្រោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដ៏គួរអោយចាប់អារម្មណ៍របស់ក្លឹបហូឡង់។
ក្រោយចុះកិច្ចសន្យាថ្មី De Jong បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “ខ្ញុំចង់បន្តសុបិននេះជាច្រើនឆ្នាំទៀត ដើម្បីជួយក្លិបតាមអ្វីដែលអាចធ្វើទៅបាន។ “ទំនាក់ទំនងរបស់ខ្ញុំជាមួយលោក Hansi Flick គឺល្អតាំងពីដំបូង។ លោកតែងតែនិយាយថាលោកជឿជាក់លើខ្ញុំ៕
