អាមេរិក​ វាយ​ប្រហារ​អគារ​ក្រសួង​ការពារជាតិ​របស់​រដ្ឋាភិបាល​ Houthi

សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើទីក្រុង Sanaa និង Hodeidah ក្នុងប្រទេសយេម៉ែន ដែលក្រោមការគ្រប់គ្រងដោយចលនាឧទ្ទាម Houthi Ansar Allah, Al Hadath ។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ដែលដឹងហេតុការណ៍ បានបញ្ជាក់ថា ការវាយប្រហារទ្រង់ទ្រាយធំ គឺទៅលើទីតាំងយោធារបស់ចលនា រួមទាំងអគារក្រសួងការពារជាតិរបស់រដ្ឋាភិបាល Houthi ផងដែរ ដែលស្ថិតនៅទីក្រុង Sanaa រដ្ឋធានីនៃប្រទេសយេម៉ែន។

ខណមិន​មាន​ព័ត៌មានលម្អិតបន្ថែម​ពីអ្នករងរបួស ឬខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅឡើយទេ បន្ទាប់​ពី​ការ​វាយ​ប្រហារ​នេះ ។

គួរបញ្ជាក់ថា Houthi ត្រូវបានអាមេរិក កំណត់គោលដៅវាយប្រហារ វាប់តាំងពីចលនានេះ ប្រតិបត្តិការរំខានដល់ការដឹកជញ្ជូនតាមផ្លូវទឹក បន្ទាប់ពីខឹងសម្បារ ចំពោះជម្លោះនៅហ្គាហ្សា ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment