ស្ថានទូតរុស្ស៊ី បានប្រាប់ឲ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសស៊ីរី លោក Alexander Yefimov នៅតែស្ថិតក្នុងទីក្រុងដាម៉ាស ហើយបន្តការងាររបស់លោក ធម្មតា ។
ប្រភពទីភ្នាក់ងារមួយបញ្ជាក់ថា ឯកអគ្គរដ្ឋទូតរុស្ស៊ី គឺបន្តនៅទីនោះដដែល ទោះប្រទេសនេះ ផ្លាស់ប្ដូរមេដឹកនាំ ឬជួបបញ្ហាណាមួយក៏ដោយ ។
ការអះអាងនេះ កើតឡើងបន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិរបស់ក្រសួងការបរទេសរុស្ស៊ី បានប្រកាសពីការជម្លៀសបុគ្គលិកមួយចំនួនពីបេសកកម្មបរទេសរបស់ក្រុងមូស្គូ នៅប្រទេសស៊ីរី ប៉ុន្តែបញ្ជាក់ថាស្ថានទូតនៅតែបន្តប្រតិបត្តិការរបស់ខ្លួន ៕
ដោយ៖ ពេជ្រ