កម្ពុជាបញ្ជាក់ជាថ្មីម្តងទៀត ដោយរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ឈរលើយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនសារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថាការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។ ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់យកនូវការអត់ធ្មត់កម្រិតខ្ពស់បំផុតនៅចំពោះមុខសកម្មភាពរំលោភបំពាននានា ដែលភាគីថៃបាននិងកំពុងបង្កឡើងនៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់៕

ខាងក្រោមជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖

Written by 

Related posts

Leave a Comment